កីឡាករ Novak Djokovic នឹង Rafael Nadal បានឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open

អត្ថបទដោយ៖
សារ៉ាន ទីងី

អ្នកវាយកូនបាល់ Novak Djokovic របស់ស៊ែប៊ី បានឈ្នះ Berrettini ៣ទល់១ ដោយលទ្ធផល ៦-៣ ៦-២ ៦-៧ (៥-៧) ៧-៥ នៅចំពោះមុខអ្នកគាំទ្រ ៥.០០០ នាក់ដែលត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទស្សនា​វគ្គពេលរាត្រី។

ជ័យជំនះនេះធានាថា Djokovic នឹងកាន់តែមានឱកាស ប្រជែងពាន ជាមួយ Rafael Nadal ដែលមានបំណងចង់ឈ្នះជើងឯកជាលើកទី ១៤ នៅ Roland Garros ។

Novak Djokovic នឹង Rafael Nadal នឹងជួបគ្នាជាលើកទី ៥៨ ក្នុងអាជីព របស់ពួកគេ​ជាមួយ​នឹង​អ្នក​ឈ្នះ ត្រូវជួបជាមួយនឹងកីឡាករលំដាប់ទី ៥ របស់ក្រិក Stefanos Tsitsipas ឬកីឡាករអាឡឺម៉ង់ Alexander Zverev ក្នុងវគ្គផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យ។

Nadal មានវ័យ ៣៥ ឆ្នាំនៅតែត្រូវបានគេចាត់ទុកថា ជាកីឡាករដែលសាកសមក្នុងការឈ្នះ​ពាន​រង្វាន់​នេះ ដែលជាជ័យជំនះ Grand Slam លើកទី ២១ ។

Rafael Nadal

Djokovic អាយុ ៣៤ ឆ្នាំបានឈ្នះពាន Grand Slam លើកទី ១៨ របស់គេក្នុងព្រឹត្តិការណ៍ Australian Open កាលពីខែកុម្ភៈ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner