រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានចូលរួមជាសាក្សី ក្នុងពិធីចុះហត្ថលេខាទទួលយកវត្ថុបុរាណខ្មែរចំនួន ២៧រូបពីសហរដ្ឋអាមេរិក

អត្ថបទដោយ៖
ធី ដា

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៩១០ ខែមិថុនា ឆ្នាំ២០២១ ម៉ោងនៅកម្ពុជា បានចូលរួមជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជានូវសម្បត្តិវប្បធម៌ ខ្មែរចំនួន២៧រូប ដែលអង្គភាពស៊ើបអង្កេតសន្តិសុខ មាតុភូមិសហរដ្ឋអាមេរិក រឹបអូសបាននៅទីក្រុងញូវយ៉ក ពីបទកាន់កាប់បុរាណវត្ថុដោយខុសច្បាប់។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងលោកមេធាវី Cyrus Vance តំណាងការិយា ល័យ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ញូវយ៉ក និងឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ការិយា ល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំ សង្កាត់ញូវយ៉ក, ក្រសួង សន្ដិសុខ មាតុភូមិសហរដ្ឋអាមេរិក, ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ កម្ពុជា និងស្ថានទូតនៃព្រះរាជណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារនៃក្រសួង វប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ ជាមួយនេះ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងឥស្សរជនជាច្រើនរូបទៀតទាំងក្នុងស្ថាប័នរដ្ឋ-ឯកជន ចំពោះការគាំទ្រនិងចូលរួមសហការ ដែលធ្វើឲ្យព្រឹត្ដិការណ៍ជាប្រវត្តិសាស្រ្តនេះកើតមានឡើង ជាពិសេសគឺក្នុងស្ថានភាពដ៏លំបាកនៃការរាលដាលជម្ងឺកូវីដ- ១៩។

លោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា កិច្ចសហការ និង ការ គាំទ្រពីសំណាក់ ស្ថាប័នសហរដ្ឋអាមេរិក ជាច្រើន បានសរបញ្ជាក់ ពីចំណងមិត្ដភាព ដ៏ល្អ និងប្រកប ដោយផ្លែផ្កានៃ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ក្នុង ការចូលរួមការពារបេតិ កភណ្ឌវប្បធម៌ខ្មែរ ជាពិសេសតាមរយៈអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាល សហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃបុរាណវត្ថុរបស់ប្រទេសកម្ពុជា។

រាជរដ្ឋាភិបាល កម្ពុជា នឹងប្ដេជ្ញា បន្ដសហការស្រាវជ្រាវ ដើម្បី នាំយកសម្បត្ដិវប្បធម៌ខ្មែរដែលបានលួចនាំចេញដោយខុសច្បាប់ទាំងអស់នោះត្រឡប់មកកម្ពុជាវិញ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋមន្រ្តី បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជា អ្នករក្សាទុកវត្ថុបុរាណនៅទូទាំងពិភពលោកទាំងអស់ សូមទាក់ទង មកក្រុមការងាររបស់ក្រសួង និង ចូលរួមសហការក្នុង ការ ប្រគល់សម្បត្ដិវប្បធម៌ខ្មែរត្រឡប់ មកប្រទេសកំណើត វិញ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner