ប៉ាណូផ្សព្វផ្សាយផលិតផលផ្សេងៗ នៅតាមដងផ្លូវសាធរណៈ នៅខេត្តកែប ត្រូវបានផ្លាស់ប្តូរចេញ ដោយជំនួសនូវសាអបរំស្តីពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវទីសាធារណៈ សួនច្បារនានា ក្នុងខេត្តកែប ស្លាក ផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលនានា ត្រូវបានរុះរេីរចេញជាបណ្តេីរៗ ដោយជំនួសមកវិញនូវផ្ទាំងប៉ាណូ សារអប់រំអំពីកូវីដ-១៩ ។

តាមខ្លឹមសារក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប ដែលចុះហត្ថលេខាដោយ ឯកឧត្តមអភិបាលខេត្តកែប កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានស្នើឲ្យលោក លោកស្រី ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើការរុះរើ បដា ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផលចេញវិញ ដើម្បីរដ្ឋបាលខេត្តរៀបចំដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការ រីករាល ដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត។

ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត និងចាត់ វិធានការតាមនីតិវិធីរដ្ឋបាល និងធ្វើការរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ហើយ រាល់ការ ខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner