កូនឈើហូបផ្លែរាប់លានដើមបន្តនាំចូលពីក្រៅប្រទេសមកលក់ជូនកសិករដាំដុះនៅទូទាំងប្រទេស (មានវីដេអូ)

ប៉ៃលិន៖ អ្នកលក់កូនឈើហូបផ្លែនៅខេត្តប៉ៃលិន និងបាត់ដំបងបានឲ្យដឹងថា ក្នុងមួយឆ្នាំៗកូនឈើជាដំណាំហូបផែ្លគ្រប់ប្រភេទ ជាពិសេសកូនទុរេនរាប់លានដើម ត្រូវបាននាំចូលពីប្រទេសថៃ យកមកលក់ចែកចាយជូនប្រជាពលរដ្នយកទៅដាំនៅតាមចំការនានានៅក្នុងប្រទេសកម្ពុជា ។

លោក វ៉ាន់ ផុន មា្ជស់ទីតាំលក់កូនឈើហូបផ្លែក្នុងខេត្តប៉ៃលិនបញ្ជាក់ថា កូនដំណាំទុរេនបានលក់ជូនប្រជាពលរដ្នយកទៅដាំប្រមាណ៦ម៉ឺនដើមក្នុង១ឆ្នាំ ។ ប៉ុន្តែនៅតំបន់ជាប់ព្រំដែនកម្ពុជាថៃនៃខេត្តប៉ៃលិន និងបាត់ដំបងមានទីតាំងលក់កូនឈើហូបផ្លែជាច្រើនកន្លែង ។ ម្យ៉ាងទៀត កសិករកម្ពុជានិយមដាំដុះឈើហូបផ្លែនៅតាមចំការ ដោយងាយស្រួលថែទាំ និងទទួលបានផ្តល់ផលល្អ ។

លោក សំ អ៊ុន    ប្រជាពរដ្ននៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ  ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានមកទទួលទិញកូនទុរេនយកទៅដាំបានឲ្យដឹងថា ចំពោះការដាំនោះ អ្នកខេត្តប៉ៃលិនយ៉ាងច្រើនបានចាប់យកដំណាំទុរេន ព្រោះតំលៃទុរេនលក់ចេញនៅលើទីផ្សារមានតំម្លៃខ្ពស់ដោយក្នុងមួយគីឡូអាចមានតម្លៃ២ម៉ឺន៣ពាន់ទៅ២ម៉ឺន៥ពាន់រៀល ។ ដើមទុរេនអាចផ្តល់ផលផ្លែក្នុងរយៈពេលយូរហូតដល់៦ឆ្នាំ ។ ពូជកូនទុរេន ដែលអ្នកស្រុកកំពុងពេញនិយមដាំមាន៤ប្រភេទរួមមាន ពូជម៉ាន់ថង  ពូជមែកបែក នឹងពូជទុរេនវិលជុំ ពូជទុរេនស្លាបម៉ាន់ ។

យ៉ាងណាមិញ ប្រជាកសិករប្រាថ្នាចង់បានពូជទុរេនក្នុងស្រុក ដែលអាចមានប្រជាពលរដ្ន ជាពិសេសក្រសួងកសិកម្មមករៀបចំឲ្យមានទីតាំងបណ្ដុះពូជកូនឈើគ្រប់ប្រភេទដើម លក់ចែកចាយជូនប្រជាពលរដ្នយកទៅដាំតាមតម្រូវការ ដើម្បីកាត់បន្ថយការនាំយកកូនឈើមកពីក្រៅប្រទេសមកដាំ និងជួយកបន្ថយការដឹកជញ្ជូន និងតម្លៃថ្លៃដើមផងដែរ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner