ថវិកា១០លានរៀល ឧបករណ៍តេស្តរហ័សចំនួន២០០តេស្ត គ្រែពេទ្យចំនួន១០០ ម៉ាស់៤កេសធំ អាល់កុល១៤៥លីត្រ និងទឹកសុទ្ធចំនួនវីតាល់២០០កេស ត្រូវបានលោកឧកញ្ញ៉ គង់ ចាន់ដេត ប្រគល់ជូនអភិបាលខេត្តតាកែវ

អត្ថបទដោយ៖
reachea

អភិបាលខេត្តតាកែវ លោក អ៊ូច ភា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលជាអំណោយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនធំ និងថវិកាពីលោកឧកញ្ញ៉ា គង់ ចាន់ដេត និងលោកជំទាវ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩នៅក្នុងមូលដ្ឋានខេត្ត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែង អំណរគុណដល់លោកឧកញ្ញ៉ា និងលោកជំទាវ ដែលបាននាំយកនូវគ្រឿងឧបភោគមួយចំនួនធំ ប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ គឺជាការចូលរួមចំណែកដ៏មានសារសំខាន់ ក្នុងគ្រា ដែលរដ្ឋបាល កំពុងប្រយុទ្ធ ប្រឆាំងនឹងជំងឺដ៍កាចសាហាវ ក្នុងខេត្តតាកែវ ហើយតារយៈការផ្តល់អំណោយទាំងនេះដល់រដ្ឋបាលខេត្ត រដ្ឋបាលខេត្តនឹងបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតនិងរងផលប៉ះពាល់ដោយសារកូវីដ-១៩៕

ads banner