ក្រសួងសុខាភិបាលការផ្សព្វផ្សាយថា វីវុសកូវីដ១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់
អត្ថបទដោយ៖
Kien Sereyvuth
ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះបានប្រកាសច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ដែលថា វីវុសកូវីដ១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យមនុស្សស្លាប់។ ក្រសួងសុខាភិបាលបានបញ្ជាក់ថានៅពេលបច្ចុប្បន្ន សូម្បីអង្គការសុខភាពពិភពលោកនៅតែពន្យល់ថាជំងឺកូវីដ-១៩ បង្កឡើងដោយវីរុសកូវីដ-១៩ (មិនមែនដោយបាក់តេរីនោះឡើយ)ដែលគេមិនរកឃើញឱសថសម្រាប់ព្យាបាលជាក់លាក់ណាមួយឡើយ។ ក្រសួងសុខាភិបាលបន្តលើកទឹកចិត្តឱ្យមានការរៀនរស់នៅក្នុងគន្លងថ្មី ក្នុងបរិបទនៃការរាលដាលជំងឺកូវីដ-១៩និងអំពាវនាវឲ្យគោរពវិធានការសុខភាព ជាពិសេសវិធានការ៣ការពារ ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕