ខេត្តព្រៃវែង មានអ្នកឆ្លងថ្មី៤០នាក់ (Video Inside)

ខេត្តព្រៃវែង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤០នាក់ បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឡើងខ្ពស់ជាងពីម្សិលម៉ិញរហូតដល់២១នាក់ ។ ខេត្តព្រៃវែងកាលពីថ្ងៃពុធម្សិលម៉ិញបានរកឃើញអ្នកឆ្លងកូវីដថ្មីតែ១៩នាក់នោះទេ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងកូវីដ១៩ថ្មីទាំង៤០នាក់នោះ សុទ្ធតែជា ករណីឆ្លងនៅក្នុងសហគមនទាំងអស់ ដែលពួកគេជាពលរដ្ឋមានអាសយដ្ឋានក្នុងស្រុកចំនួន៨ គឺស្រុកព្រះសេ្តច ចំនួន១៨នាក់,ស្រុកពាមរក៍ ៦នាក់, ស្រុកកំពង់ត្របែក៤នាក់, ស្រុកពារាំង ៤នាក់, ស្រុកកំចាយមារ ៣នាក់, ស្រុក ពាមជរ២នាក់, ស្រុកពោធិ៍រៀង ២នាក់ និងស្រុកមេសាង ចំនួន ម្នាក់ ។

ខេត្តព្រៃវែងគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លង កូវីដ១៩ សរុបចំនួន៧៨២នាក់, ព្យាបាលជាសះស្បើយចំនួន៣១៣នាក់,កំពុងទទួលការព្យាបាលចំនួន៤៦១នាក់ និងមានស្លាប់ចំនួន៨នាក់ ៕

https://youtu.be/GVQFepLN-EU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner