ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៥នាក់ (Video Inside)

ខេត្តឧត្តរមានជ័យបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាចំនួនស្រកចុះជាងពីម្សិលមិញចំនួនម្នាក់ ។ ខេត្តឧត្តរមានជ័យ កាលពីម្សិលម៉ិញបានរកឃើញអ្នក ឆ្លងកូវីដថ្មីចំនួន៦នាក់ ។

យោងតាមរដ្ឋបាលខេត្ត ការរកឃើញអ្នកឆ្លងទាំង៥នាក់ នៅថ្ងៃនេះ ជាករណីឆ្លងលើ ពលករដែលទើបត្រលប់មកពីប្រទេសថៃ៤នាក់ និងជាករណីឆ្លងនៅក្នុងសហគមន៍ម្នាក់ ។ ពលរដ្ឋទាំង ៥ នាក់ នោះ សុទ្ធតែជាពលរដ្ឋចំណូលថ្មីមកពីខេត្តកំពង់ចាមចំនួន៤នាក់ និងខេត្តបន្ទាយមានជ័យម្នាក់។

ខេត្តឧត្តមាន ជ័យ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ១០១នាក់ ភាគច្រើនជាករណីនាំចូលពីក្រៅប្រទេស។ ក្នុងចំណោមការឆ្លងទាំងនោះ ខេត្តឧត្តរមានជ័យ បានព្យាបាលជាសះស្បើយចំនួន ៣០នាក់ ដោយរួមបញ្ចូល ទាំងការជាសះស្បើយ៣នាក់ នៅថ្ងៃនេះផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner