ជិះម៉ូតូលឿនពេកចុះពីលេីស្ពានស្ទឹងមានជ័យ ជ្រុលទៅបុកឃឿនផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូដឹកអីវ៉ាន់យ៉ាងលឿនចុះពីស្ពានអាកាសស្ទឹងមានជ័យ ជ្រុលទៅបុកឃឿនផ្លូវពេញទំហឹង បណ្ដាលឲ្យដួលសន្លប់ស្ដួកស្ទឹងនៅនិងកន្លែង កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Viva ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BZ-3271 បានធ្វេីដំណេីរចុះពីលេីស្ពានអាកាសស្ទឹងមានជ័យ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុដែ់លជាកន្លែងផ្លូវកោង បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកឃឿនផ្លូវពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូដួលត្រឡប់ត្រឡិន សន្លប់ស្ដួកស្ដឹងនៅនិងកន្លែង រីឯម៉ូតូរងការខូចខាតតិចតួច ។

ក្រោយកើតហេតុ ភ្លាមៗ សមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅក្បែរកន្លែងនោះបានទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះជីវិត ។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ស្ទឹងមានជ័យ ទី១ អូសយកទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំប្រគល់ជូនម្ចាស់និងសាច់ញាតិពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner