ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៤នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី១០ មិថុនា ខេត្តបានរកឃើញមនុស្សចំនួន ១៤នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាន ៥នាក់ជាករណីឆ្លងក្នុងសហគមន៍ និង៩នាក់ជាអ្នកដំណើរមកពីប្រទេសថៃ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី១០មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៤នាក់ផងដែរ។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី១០មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៧៨នាក់ មានអ្នកស្លាប់២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន៣០៣នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner