អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៥លាន៦១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៨ម៉ឺននាក់ និងជាសះស្បើយ១៥៩លាន១៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៥លាន៦១ម៉ឺន៨ពាន់៦៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៨ម៉ឺន៨ពាន់៧០៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៩លាន១៥ម៉ឺន៤ពាន់៩០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២៧ម៉ឺន៥ពាន់៧៨៣នាក់ ស្លាប់ចំនួន៦១ម៉ឺន៤ពាន់៧នាក់ និងជាសះស្បើយចំនួន២៨លាន២៧ម៉ឺន៨ពាន់៣៩៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន២៧ម៉ឺន៣ពាន់៣៣៨នាក់ ស្លាប់៣៦ម៉ឺន៣ពាន់៩៧នាក់ និងជាសះស្បើយ២៧លាន៧៧ម៉ឺន៨ពាន់៨៩៤នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន២១ម៉ឺន៥ពាន់១៥៩នាក់ ស្លាប់ចំនួន៤៨ម៉ឺន២ពាន់១៣៥នាក់ និងជាសះស្បើយ១៥លាន៦៧ម៉ឺន៧៥៤នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner