ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៤៣នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,២៩០ករណីទៀតនៅក្នុងថ្ងៃសុក្រនេះ

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៤៣នាក់ និង អ្នកឆ្លងថ្មីៗចំនួន២ពាន់២៩០ករណីផងដែរ  ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន១ពាន់៩៩៦ករណីគឺជាប្រជាជនទូទៅ និង២៩៤ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺកូវីដ១៩ចំនួន៥ពាន់៧១១នាក់បានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យផងដែរ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner