មន្រ្តីជាន់ខ្ពស់ចិន៖ ចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការលុបចោលបទបញ្ជាប្រឆាំង TikTok និង WeChat គឺជាជំហានវិជ្ជមានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ

ចិន៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បាននិយាយនៅក្នុងសន្និ សីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះថា ចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការលុបចោលបទបញ្ជាប្រតិបត្តិរបស់រដ្ឋាភិបាលមុនប្រឆាំងនឹងកម្មវិធី TikTok និង WeChat គឺជា «ជំហានវិជ្ជមានមួយនៅក្នុងទិសដៅដ៏ត្រឹមត្រូវ» ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនរូបនេះបានសង្កត់ធ្ងន់ទៀតថា យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនចិនដោយយុត្តិធម៌ និងជៀសវាងបញ្ហានយោបាយ និងពាណិជ្ជកម្ម ។

ការកត់សម្គាល់ខាងលើនេះរបស់លោក Gao Feng បានកើតមានឡើងបន្ទាប់ពីលោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ បានសម្រេចដកហូតបទបញ្ជាប្រតិបត្តិរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលមានគោលបំណងហាមឃាត់ការទាញយកកម្មវិធី TikTok និង WeChat និងបានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មពិនិត្យមើលឡើងវិញនូវបញ្ហាសន្តិសុខដែលបង្កឡើងដោយកម្មវិធីទាំងនោះ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner