ទីបំផុត! បុរសដែលទះកំផ្លៀងប្រធានាធិបតីបារាំងនៅមុខមហាជន ត្រូវបានកាត់ទោសជាប់ពន្ធធនាគារ៤ខែ

បារាំង៖ តុលាការបារាំងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ (ម៉ោងក្នុងតំបន់) បានកាត់ទោសបុរសម្នាក់ដែលបានទះកំផ្លៀងប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅចំពោះមុខមហាជននៅក្នុងសប្តាហ៍នេះ អោយជាប់ពន្ធធនាគាររយៈពេល៤ខែ ។

លោក Damien Tarel អាយុ២៨ឆ្នាំក៏ត្រូវបានផ្តល់ការព្យួរទោសរយៈពេល១៤ខែបន្ថែមទៀតផងដែរ ។ បន្ថែមលើនេះ លោក Tarel ក៏ត្រូវបានហាមឃាត់មិនអោយធ្វើការក្នុងការិយាល័យសាធារណៈ និងមិនអោយកាន់កាប់អាវុធរយៈពេល៥ឆ្នាំផងដែរ ។

លោក Damien Tarel បានប្រាប់តុលាការទីក្រុង Valence ថា ទង្វើរបស់គាត់ គឺមិនបានគ្រោងទុកជាមុនទេ និងកើតឡើងដោយសារតែកំហឹងចំពោះការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសបារាំង ៕ ប្រភព៖ France24

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner