គ្រូប្រដាល់គុនខ្មែរ ធន់ សុភា បញ្ជាក់ថា ធន់ អៀងឡៃ សង្ឈឹមឈ្នះ៧០% ក្នុងជំនួបជាមួយ បឺត សង្ឈឹម នាថ្ងៃសៅរ៍នេះ


ជំនួប៤លើក ធន់ អៀងឡៃឈ្នះ៣ដង ចាញ់មួយ បានធ្វើអោយលោក ធន់ សុភា គ្រូបង្វឹកក្លឹបប្រដាល់គុនខ្មែរក្រសួងការពារ បង្ហាញក្តីសង្ឃឹមថា ក្នុងកម្មវិធីប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពអន្តរជាតិ និងគូសន្សំប្រាក់លាន សង្វៀនទូរទស្សន៍បាយ័ន កូនសិស្សរបស់លោកនឹងឈ្នះ៧០% ទៅលើកីឡាករ បឺត សង្ឈឹម ក្នុងជំនួបទី៥ នាជំនួបថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ។


លោក ធន់ សុភា បានបញ្ជាក់បន្ថែមថា មូលហេតុដែលហ៊ានរំពឹងខ្ពស់បែបនេះ ដោយសារតែ ធន់ អៀងឡៃ ហ្វឹកហាត់បានល្អ នឹងមានសុខភាពល្អប្រសើរធម្មតាវិញ ពិសេសការត្រៀមខ្លួនសម្រាប់ជំនួបនេះក៏បានល្អ បូករួម និងទំនុកចិត្តខ្ពស់ផងដែរ ។

គួររំលឹកថា កីឡាករ ធន់ អៀងឡៃ និងបឺត សង្ឈឹម ធ្លាប់ប៉ះគ្នា៤លើករួចមកហើយ ដោយ ធន់ អៀងឡៃ ឈ្នះ៣ ចាញ់មួយ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner