ក្លិប PSG បាននាំយកបម្រើប្រយុទ្ធម្នាក់ពី Liverpool ដោយផ្តល់កិច្ចសន្យា រយៈពេល៣ឆ្នាំ

អត្ថបទដោយ៖
សារ៉ាន ទីងី

(ប៉ារីស)៖ ក្លឹប Paris Saint-Germain បាននាំយកខ្សែបម្រើប្រយុទ្ធ Georginio Wijnaldum ក្នុងកិច្ច​សន្យា​រយៈ​ពេល៣ឆ្នាំ បន្ទាប់ពីកីឡាកររូបនេះ ចប់កិច្ចសន្យា ជាមួយក្លិបនៅអង់គ្លេស ហង្សក្រហម Liverpool រយៈពេល៥ឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះ ។

ក្នុងរយៈពេល ៥ឆ្នាំនៅ នៅទឺកដី Anfield ជាមួយ Liverpool កីឡាករ Georginio Wijnaldum សញ្ជាតិ​ហូឡង់ វ័យ ៣០ឆ្នាំ រួមចំណែកជួយក្លឹបឈ្នះពាន Premier League និង UEFA Champions League ។ Wijnaldum បាននិយាយថា «ខ្ញុំបានចូលរួមជាមួយក្លិបដ៏ធំបំផុតមួយនៅអឺរ៉ុប ហើយខ្ញុំចង់នាំ​យកអ្វីៗ​ដែល​ខ្ញុំមាន និងការប្តេជ្ញាចិត្ត ដើម្បីសម្រេចគោលដៅក្នុងក្លិបនេះ»

សូមរំលឹកថា Wijnaldum បានផ្លាស់ពីក្លិបរួម Premier League, Newcastle United ក្រោមតម្លៃផ្ទេរ ២៥លានផោនកាលពីឆ្នាំ២០១៦ ដើម្បីមកចូលរួមជាមួយ Liverpool មុន Paris ចុះកិច្ចសន្យារយៈពេល ៣ឆ្នាំលេងនៅ Parc des Princes ដោយមិនអស់ថ្លៃទិញ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner