ម្ចាស់រវល់ទៅរកស៊ីនៅខេត្តផ្សេង ផ្ទះត្រូវចោរលួចគាស់ទ្វារយកទ្រព្យអស់

អត្ថបទ ៖ ជា ស្រស់ខេត្តសៀមរាប ៖ ផ្ទះមួយល្វែងនៅក្នុងបុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានជនមិនស្គាល់មុខ គាស់ទ្វារចូលលួចយកទ្រព្យសម្បត្តិអស់មួយចំនួន ខណៈដែលម្ចាស់ផ្ទះរវល់ទៅរកស៊ីនៅខេត្តផ្សេង។

យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ បានឲ្យដឹងថា
កាលពីរសៀលថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ មានប្រជាពលរដ្ឋបានរាយការណ៍ មានករណីគាស់ទ្វារផ្ទះល្វែងលេខ១០ ដែលជាកម្មសិទ្ធិរបស់លោក ជា តិចឡេង និង ភរិយា ឈ្មោះ សុខ ពេជ្រចិន្ដា ស្ថិតក្នុងភូមិសាស្ត្រផ្លវលេខ៩ បុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះ សមត្ថកិច្ចបានចុះដល់ទីតាំង និងសាកសួរព័ត៌មានផ្សេងៗ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះទាំងពីរនាក់ប្ដីប្រពន្ធបានទៅរកស៊ីនៅឯខេត្តកំពង់ស្ពឺរយៈ០៩ថ្ងៃមកហើយ ដោយផ្ដាំផ្ញើឲ្យអ្នកជិតខាងជួយមើល ជាក់ស្ដែងនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១នេះ វេលាម៉ោង ១៣ និង ០០នាទី អ្នកជិតខាងផ្ទះលេខ ១២ បានឃើញទ្វារផ្ទះចំហរ ទើបគាត់រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ជ្រាវចុះមកពិនិត្យ និងទាក់ទងប្រាប់ម្ចាស់ផ្ទះ។

យោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា តាមការសាកសួរម្ចាស់ផ្ទះរងគ្រោះ សម្ភារៈបាត់បង់រួមមាន ខ្សែកមាស ០១ខ្សែ ទម្ងន់០២ជី, ខ្សែក ផ្លាកទីន ០២ខ្សែ, ចិញ្ចៀនពេជ្រ ០១វង់តម្លៃ1,500$ (មួយពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក) ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner