បាញ់ប្រហារស្លាប់មនុស្សនៅផ្សារទំនើបនៅអាមេរិក ជនរងគ្រោះមានទាំងកុមារ
អត្ថបទដោយ៖
លន់ សារ៉ាត
ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានចេញផ្សាយថា មានមនុស្ស ៣នាក់រួមទាំងកុមារត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារមួយ នៅខាងក្នុងផ្សារទំនើប Publix ភាគអាគ្នេយ៍រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១០ មិថុនា ២០២១។
ការិយាល័យនគរបាលតំបន់ Palm Beach បាននិយាយថា អ្នកបាញ់ប្រហារគឺស្ថិតក្នុងចំណោមអ្នកស្លាប់ ដែលរួមមានបុរសម្នាក់ ស្ត្រីម្នាក់ និងកុមារម្នាក់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក WPEC បានរាយការណ៍ថា ចំណតរថយន្តរបស់ផ្សារត្រូវបានបិទ ដោយមានខ្សែអាត់វីដេអូថតបទឧក្រិដ្ឋ និងមានរថយន្តល្បាតជាច្រើនគ្រឿងពីការិយាល័យនគរបាល បន្ទាប់ពីការបាញ់ប្រហារ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ