រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង នៅសង្កាត់ទួលសង្កែ២ រយៈពេល៦ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនានេះ បានចេញសេចក្តីសម្រេច ផ្អាកសកម្មភាពអាជីវកម្ម / ផលិតកម្មរបស់ សិប្បកម្ម វេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង មានទីតាំង ស្ថិត នៅភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា សកម្មភាព អាជីវកម្ម /ផលិតកម្ម របស់សិប្បកម្មវេច ខ្ចប់សម្លៀក បំពាក់ ធាន ឈឹង ត្រូវបានផ្អាករយៈពេល ៦ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner