បុរសម្នាក់ឈ្នះ៩ម៉ឺនដុល្លារក្នុងកម្មវិធីឈ្នះលុយសុទ្ធ១០០០០ដុល្លារ រៀងរាល់ថ្ងៃ

រាជធានីភ្នំពេញ៖បុរសម្នាក់រស់នៅរាជធានីភ្នំពេញជាមនុស្សមហាសំណាងដោយបានឈ្នះប្រាក់រង្វាន់រហូតដល់៩០០០០ដុល្លារតាមរយៈការផ្ញើសារឈ្នះលុយសុទ្ធ១០០០០ដុល្លារពីក្រុមហ៊ុនសែលកាត។

          បន្ទាប់ពីឈ្នះប្រាក់រង្វាន់ដ៏ច្រើននេះដែរក្រុមហ៊ុនទូរស័ព្ទសែលកាតបានធ្វើដំណើរទៅប្រគល់ថវិការដល់គេហដ្ឋានអ្នកឈ្នះផ្ទាល់តែម្តង។

អ្នកមានសំណាងអាចឈោងចាប់ប្រាក់រង្វាន់ដ៏ធំនេះបានទៅលើលោកយិន ច័ន្ទធួន ជាមន្ត្រីយោធាជាន់ខ្ពស់ រស់នៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា ការចាប់រង្វាន់ក្នុងកម្មវិធីនេះមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង ៧ ល្ងាច ជារៀងរាល់ថ្ងៃ និងមានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcardផងដែរ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner