តើពូជស្រូវផ្កាមាលតី និងសែនក្រអូប០១ មានលក្ខណៈខុសគ្នាបែបណាខ្លះ?
អត្ថបទដោយ៖
AMS OneMinute
ពូជស្រូវផ្កាមាលតី ធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ ទឹកជំនន់ ការដួលដើម និងគ្រោះរាំងស្ងួត ហើយមានគុណភាពល្អ និងអាចទទួលបានទិន្នផលខ្ពស់ចាប់ពី ៣.៥តោនទៅ ៥.៥តោនក្នុងមួយហិកតា។ ពូជនេះ មានក្លិនក្រអូបស្រាល និងប្រកាន់រដូវ។
ដោយឡែក ពូជស្រូវសែនក្រអូប០១ ជាស្រូវមិនប្រកាន់រដូវ និង សម្រាំងចេញពីស្រូវប្រណិតប្រភេទផ្ការំដួល មានដូចជា សែនក្រអូប ផ្កាម្លិះ សូម៉ាលី រំដេង និងរមៀតជាដើម។ ពូជស្រូវនេះមានក្លិនក្រអូប គ្រាប់ស្រូវមានភាពថ្លាវែងរលូន និងគុណភាពខ្ពស់។
ប្រភព: AMS Economy