ទិញទូរស័ព្ទ ៤គ្រឿងឱ្យក្មេងស្រី ៤នាក់ ដូរនឹងលេងប្រដាប់ភេទទៅវិញទៅមក ត្រូវតុលាការឃុំខ្លួន

តុលាការខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៣ខែមិថុនានេះ បានសម្រេចឃុំខ្លួនជនបរទេសម្នាក់ ពីបទទិញពេស្សាចារកុមារ។ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនី តិជនខេត្ត បានអោយដឹងថា ជនបរទេសនេះចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១។
លោកបន្តថា ដំណើររឿងកាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២០ ម្តាយក្មេងរងគ្រោះ៣ នាក់បានមកដាក់ពាក្យបណ្តឹងលើជនបរទេសម្នាក់មិនស្គាល់ឈ្មោះ និងសញ្ជាតិ។ តែក្មេងៗស្គាល់មុខច្បាស់ហើយហៅថា teacher ។ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ច បានសម្ភាសន៍ក្មេងស្រីរងគ្រោះ៤នាក់ដែលមានឈ្មោះដូចខាងក្រោម៖

ទី១, ឈ្មោះ យ.ណ.ភេទស្រី អាយុ១២ ឆ្នាំ
២, ឈ្មោះ រ. ឡ.ភេទ ស្រី អាយុ ១២ឆ្នាំ
៣, ឈ្មោះ ផ.ព.ភេទ ស្រី អាយុ១៣ឆ្នាំ
៤, ឈ្មោះ រ. ល. ភេទស្រី អាយុ ១០ ឆ្នាំ

ពួកគាត់បំភ្លឺថា ជនបរទេសនោះ បានហៅពួកខ្លួនទៅផ្ទះក្នុងភូមិថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ទិញទូរសព្ទ័ម៉ាកOPPOម្នាក់១គ្រឿង។ បន្ទាប់មកជននេះអោយប្រាក់ពី១០ដុល្លារ រហូតឡើងដល់១០០ ដុល្លារ និងបានអោយពួកខ្លួនលេងប្រដាប់ភេទគាត់ ហើយគាត់បានលេងប្រដាប់ភេទរបស់ពួកខ្លួនវិញ ព្រមទាំងច្របាច់ដោះ អោបថើប។ ជនបរទេសនេះបានធ្វើមកលើពួកខ្លួនជាច្រើនលើកក្នុងពេលហៅទៅជួប។

លោកជា ហេង អោយដឹងទៀតថា ក្រោយពីការសម្ភាសន៍ យើងបានរាយការទៅព្រះរាជអាជ្ញាសុំដីការបើកការស៊ើបអង្គេតបឋម។ លុះថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ យើងបានកោះហៅជនបរទេសនោះមកសួរនាំ។ ជនសង្ស័យឈ្មោះ Xavier Vincent G ភេទប្រុស កើតថ្ងៃទី ០២ខែកុម្ភះឆ្នាំ១៩៧០ ជនជាតិបែលហ្សិច កាន់លិខិតឆ្លងដែនលេខ ER595994។ជននេះឆ្លើយថាគាត់ស្គាល់ក្មេងរងគ្រោះទាំង ៤នាក់នោះ ពិតប្រាកដមែន និងធ្លាប់បានទិញទូរស័ព្ទអោយ និងអោយលុយក្មេងៗនោះចាយ ធ្លាប់ទិញនំចំណីអោយនិងធ្លាប់នាំដើរលេងទៅកាន់ភ្នំគូលែន ប៉ុន្តែគាត់ មិនបានបំពារបំពានផ្លូវភេទទៅលើកុមារនោះទេ។

លោកនាយការិយាល័យបញ្ជាក់ថា ក្រោយពីសាកសួរ ពិនិត្យចំលើយ ស៊ីសង្វាក់គ្នា ពេលវេលាកន្លែងកើតហេតុ និងការផ្តល់លុយកាត់ សំភារ: លោកព្រះរាជអាជ្ញា មាស ច័ន្ទពិសិទ្ធ បញ្ជាអោយឃាត់ខ្លួនហើយតុលាការឃុំខ្លួនចោទប្រកាន់ បទ:ទិញពេស្យាចារកុមារ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner