(Update) ម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ (KMB) ដែលម៉ៅកាសង់គំរោងក្រុងរណបអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានឃាត់ខ្លួនហើយ ពាក់ព័ន្ធនឹងរឿងមិនបើកលុយអោយកម្មករ
ប៉ោយប៉ែត៖ ផ្ទុះកាតវ៉ាពីសំណាក់កម្មករដែលធ្វើការឲ្យគំរោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា មិនបានបើកលុយឲ្យកម្មករ ។ បន្ទាប់ពីទទួលដំណឹងនេះភ្លាម អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណបរបស់អ្នកឧកញ៉ាបានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដែលជាអ្នកម៉ៅការសាងសង់ដើម្បីមកបើកលុយអោយកម្មករជាកំហិតនៅម៉ោង១១៖៣០នាទីថ្ងៃនេះតែម្ដង ។
សូមបញ្ជាក់ផងដែថា គំរោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ាដែលមានផ្ទៃដីទំហំរហូតជិត4000(បួនពាន់)ហិចតានោះ បានម៉ៅការទៅអោយក្រុមហ៊ុន (KMB) សាងសង់អាគាពាណិជ្ជកម្មគ្រោង30អាគា មានដូចជាកាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគាពាណិជ្ជកម្មជាច្រើនទៀត ។ ដោយឡែកកាលថ្ងៃទី12/6/2021ពេលល្ងាចម៉ោង៦៖០០នាទីបានផ្ទុះការតវ៉ាមានសំឡេងស្រែកអោយអ្នកឧកញ៉ាជួយបើកលុយអោយកម្មករនោះ ។
ព្រឹកនេះអ្នកគ្រប់គ្រងគំរោងបានបញ្ជាក់មកថា ប៉េអឹមបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន (KMB) តាំងពីល្ងាចម្សិលមិញ ដើម្បីបើកលុយអោយកម្មករក្នុងថ្ងៃនេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះបំពានកិច្ចសន្យានឹងធ្វើអោយប៉ះពាល់កិត្តិយសដល់គម្រោងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ៕








