ស្រ្តីម្នាក់ កំពុងដើរតាមផ្លូវត្រូវរថយន្តបុកពេញទំហឹង បណ្តាលឱ្យស្លាប់ៗភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ ៖ ស្រ្តីម្នាក់ កំពុងដើរតាមផ្លូវបេតុងត្រូវរថយន្តដឹកស៊ីម៉ងត៌មួយគ្រឿងបុកពេញទំហឹង បណ្តាលឱ្យបែកក្បាលស្លាប់ៗភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្បែរផ្សារច្រាំងចំរះ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធាបីភ្នំពេញ។

នគរបាលបានឱ្យដឹងថា សពមានឈ្មោះ ង៉ែត សុធារី ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ED4z ផ្លូវលេខ១២៨ ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងស្រុកកំណើតនៅ តាខ្មៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ រីឯ អ្នកបើកបររថយន្តបង្កវិញ ឈ្មោះ វ័ណ រតនា អាយុ ២១ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង ស្នាក់នៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ។

បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានស្រ្តីចំណាស់ម្នាក់ កំពុងតែដើរតាមចិញ្ចើមផ្លូវបេតុង ក្បែរផ្សារច្រាំងចំរះ ក៏ស្រាប់តែមានបុរស២នាក់ និងម្នាក់ទៀតរួមដំណើរជាព្រូរថយន្ត បើករថយន្តដឹកស៉ីម៉ង់ត៍មួយគ្រឿង ពណ៌ត្រីអ៉ី ពាក់ស្លាកលេខ ចង្កូតស្ដាំ KPS- 0092 ធ្វើដំណើរស្របទិសដៅជាមួយគ្នា ដោយតៃកុងរថយន្តងងុយដេកងោកមួយផាំង ក៏ជ្រុលបុកស្រ្តីម្នាក់ កំពុងតែដើរពេញទំហឹង បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ តៃកុងរថយន្ត រួមទាំងរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាល ដើម្បីបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner