ម៉ាស៊ីនរាវមីន​ចំនួន ៥០​គ្រឿងត្រូវបានស៊ីម៉ាក់​ផ្ទេរ​ ​ជូន​កងយោធពល​ខេមរភូមិន្ទ

រាជធានី​ភ្នំពេញៈម៉ាស៊ីនរាវមីនចំនួន៥០គ្រឿងត្រូវបានស៊ីម៉ាក់ ផ្ទេរ និង​ប្រគល់​ ជូន​កងយោធពល​ខេមរភូមិន្ទ ក្នុងការ​គាំទ្រ​ដល់​យោធ ភូមិភាគ​ទី​៣ យោធភូមិភាគ​ទី​៥ និង​កងពលធំ​អន្តរាគមន៍​លេខ​២នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១នេះ។

គួរបញ្ជាក់ថាការប្រគល់នូវម៉ាស៊ីនរាវម៉ីននេះបន្ទាប់ពីពេល កងយោធពល​ខេមរភូមិន្ទភូមិភាគទាំងពីរបានទទួលការហ្វឹកហ្វឺន​កំលាំង​ជំនាញ​បោសសំអាត​មីន​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​កំចាត់មីន​ស៊ីម៉ាក់​កំពង់ឆ្នាំង​ចំនួន​១០០​នាក់​កន្លងមក​។​

បញ្ជាក់ក្នុងពិធីនេះលោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក បាន​ថ្លែង​អំណរ​អរគុណ លោក ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ព ជើងគោក ដែល​តែងតែ​ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ការសហការ​គ្នា​ល្អិតរ​មួ​ត​ក្នុងការ បោសសំអាត​គ្រាប់មីន​និង​សំណល់​យុទ្ធ​ភ​ណ្ឌ័​ពី​សង្គ្រាម ឱ្យបាន​ឆាប់​បំផុត ប្រយោជន៍​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ការប្រើប្រាស់​ដីធ្លី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមជាតិ និង​ពង្រឹង​សុខសន្តិភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ការគំរាមកំហែង​ដោយសារ​គ្រាប់មីន​និង​សំណល់​ពី​សង្គ្រាម​៕​

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner