ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៧ពាន់៥៦០នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅក្នុងរយ:ពេល៧២កន្លងមកនេះមានចំនួន១ពាន់៥៣៦ករណីក្នុងនោះរួមមាន ការឆ្លង៥០៥ករណីនៅថ្ងៃនេះថែមទៀត។ សេចក្តីរាយរបស់អនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គល សង្ស័យថាមានផ្ទុកជម្ងឺកូវីដ១៩ បានបញ្ជាក់នៅថ្ងៃនេះថាសង្កាត់មួយចំនួនក្នុងខណ្ឌចំនួន១០ នៅតែមានការឆ្លង កូវីដ១៩ខ្ពស់គួរឲ្យព្រួយបារម្ភ។

ខណ្ឌដែលអនុគណៈកម្មការបានដាស់តឿនការប្រុងប្រយ័ត្ននិងត្រូវពាក់ម៉ាស់ បង្កាជាប្រចាំនោះ គឺខណ្ឌពោធិ៍សែនជ័យ, ខណ្ឌកំបូល, ខណ្ឌមានជ័យ,​ខណ្ឌដង្កោ, ខណ្ឌឫស្សីកែវ, ខណ្ឌសែន សុខ, ខណ្ឌទួលគោក, ខណ្ឌជ្រោយចង្វារ, ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បាន កើនឡើងដល់៣ម៉ឺន៧ពាន់៥៦០នាក់ ហើយ ។

កម្ពុជាគិតត្រឹមថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២១នេះមានការឆ្លង សរុបទូទាំងប្រទេសចំនួន៣ម៉ឺន៨ពាន់៩៦៩នាក់, ការស្លាប់សរុបមានចំនួន៣៤៨នាក់ក្រោយការស្លាប់ថ្មីចំនួន ៣៧នាក់ក្នុងរយ:ពេល៧២កន្លងមកនេះ , និងការព្យាបាលជាសះស្បើយសរុបមានចំនួន៣ម៉ឺន២ពាន់៩៦៧នាក់ ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះ ចំនួន២ពាន់៣៥០នាក់ក្នុងរយ:ពេល៧២ម៉ោងកន្លងមកនេះផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner