ខេត្តព្រៃវែង ឆ្លង៣៩នាក់និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៩នាក់ និងមានអ្នកស្លាប់ថ្មីដោយសារជំងឺរាតត្បាតនេះចំនួន ២នាក់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ការរកឃើញអ្នកឆ្លងថ្មី ៣៩នាក់នេះ បាននាំអោយការរកឃើញចំនួនអ្នកឆ្លងកូវីដថ្មីក្នុងខេត្តព្រៃវែងក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន៩៧ នាក់ហើយ។

អ្នកឆ្លងថ្មីទាំង៣៩នាក់នោះរួមមានពលរដ្ឋរស់នៅក្រុងព្រៃវែងចំនួនម្នាក់, នៅស្រុកស្វាយអន្ទរ ១២នាក់, ស្រុកពារាំង ១០នាក់, ស្រុកពាមរក៍ ៧នាក់, ស្រុកពាមជរ ២នាក់, ស្រុកកំពង់ត្របែក ២នាក់, ស្រុកបាភ្នំ ២នាក់, ស្រុកព្រះសេ្តចម្នាក់, ស្រុកកញ្ចៀច ម្នាក់ និងជាអ្នកស្រុកស្រុកកំចាយមារ ចំនួន ម្នាក់ ។

ដោយឡែកចំពោះអ្នកស្លាប់ថ្មី ២នាក់ ដោយសារជំងឺកូវីដ១៩នោះវិញ រួមមានបុរស អាយុ ៣៤ឆ្នាំម្នាក់ រស់នៅ ក្នុងស្រុកព្រះសេ្តច និងម្នាក់ទៀតគឺជាស្រ្តីវ័យ៥២ឆ្នាំ នៃស្រុកស៊ីធរកណ្ដាល។ 

ខេត្តព្រៃវែង គិតត្រឹមថ្ងៃនេះ មាន អ្នកជំងឺកូវីដ១៩សរុបចំនួន ៩២៣នាក់, ព្យាបាលជាសះស្បើយ ចំនួន ៤៤៤នាក់ និងនៅខេត្តព្រៃវែង នោះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនដល់១០នាក់ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner