ខេត្តសៀមរាប មានអ្នកឆ្លងថ្មី៣៦នាក់ (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ រួមមាននៅស្រុកជីក្រែង៣នាក់, ក្រុងសៀមរាបចំនួន ១៩នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកក្រឡាញ់៥នាក់,ស្រុកវ៉ារិន២នាក់,ស្រុកពួកម្នាក់, ស្រុកស្រីស្នំ៣នាក់ និងមកពីខេត្តកំពង់ធំចំនួន២នាក់។ អ្នកឆ្លងកូវីដទាំង៣៦នាក់នោះ រួមមានពលករមកពីប្រទេសថៃចំនួន១២នាក់ និង២៤នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍។

ខេត្តសៀមរាប មានអ្នកឆ្លងកូវីដ១៩សរុប ចំនួន៤៥៩នាក់, ព្យាបាលជាសះស្បើយចំនួន១១៣នាក់ និងស្លាប់៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner