ខេត្តបន្ទាយមានជ័យ មានអ្នកឆ្លង៤៤នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យបានរកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន៤៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ និងក៏មានករណីអ្នកស្លាប់ម្នាក់ដោយសារជម្ងឺកូវីដនោះផងដែរ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មានករណីឆ្លងសហគមន៍ចំនួន២៥នាក់, និងឆ្លងលើកម្មករខ្មែរមកពីប្រទេសថៃចំនួន១៩នាក់។

ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១៣៨នាក់ និងក៏មានករណីបាត់បង់ជីវិតស្ត្រីអាយុ៥១ឆ្នាំម្នាក់ផងដែរ នៅក្នុងក្រុងប៉ោយប៉ែត ក្រោយការមិនអាចជួយសង្គ្រោះបាននៅមន្ទីរពេទ្យ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner