ខេត្តកោះកុង ផ្អាកចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងឃុំប៉ាក់ខ្លង (Video Inside)

ខេត្តកោះកុង បានផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នសិនលើកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយសារទឹកអូរបានហូរច្រោះខាងក្រោមផ្លូវ។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ១៥៤ និង១៥៥ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ក្នុងស្រុកមណ្ឌលសីមា មានជំនន់ទឹកភ្លៀងបានហូរច្រោះដាច់ផ្លូវ ដែលតម្រូវការ បិទការធ្វើចរាចរណ៍បណ្តោះអាសន្នសិននៅចំណុចនោះ។

នេះជាករណីច្រោះដាច់ផ្លូវលើកដំបូងហើយដោយសារករណីភ្លៀងធ្លាក់ក្នុងឆ្នាំ២០២១នេះ។ អាជ្ញាធរកំពុងធ្វើការជួសជុលកន្លែងខូចខាតនោះ ដើម្បីអាចឲ្យចរា ចរណ៍បាន ជាធម្មតាវិញឲ្យបានឆាប់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner