ឯកឧត្តម ប៉ា ម៉េងហុក បាននាំយកអំណោយចែកជូនពលរដ្ឋ០៧គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់

អត្ថបទដោយ៖
Kien Sereyvuth

ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ក្រុមការងារគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំវាលម្លូរ រួមជាមួយអនុប្រធាន និងសមាជិកបាននាំយកអំណាយចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅភូមិវាលម្លូរ ឃុំវាលម្លូរ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំចំនួន០៧គ្រួសារ សម្រាប់ជួសជុលដំបូលផ្ទះខូចខាតដោយខ្យល់កន្ទ្រាក់ និងប្រគេនបច្ច័យព្រះសង្ឃវត្តហង្សាវត្ថី(ហៅវត្តវាលម្លូរ) ។
អំណោយដែលបាននាំយកទៅចែកជូនមាន ៖
១-ក្នុង១គ្រួសារថវិកា ១០០ ០០០រៀល និងស័ង្កសីជូនតាមការខូចខាតជាក់ស្ដែង
២-ប្រកេនបច្ច័យព្រះសង្ឃវត្តហង្សាវត្ថី(ហៅវត្តវាលម្លូរ)២០០ ០០០រៀល
៣-ថវិកាសម្រាប់សាសង់ឃ្លាំងដាក់សម្ភារៈនៅស្នាក់ការឃុំ ៥ ៥៤០០ ០០០រៀល ថវិកាបានមកពីការចូលរួមមាន ៖
១- ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ៦០០ ០០០រៀល
២- លោក សុខ វុទ្ធី និងលោកស្រី ចាន់ ភារី ២ ០០០ ០០០រៀល
៣- ឯកឧត្តម លី សុខគីម ១ ២០០ ០០០រៀល ៤- ឯកឧត្តម ម៉ី ប៊ុនរ៉ុង ១ ២០០ ០០០រៀល
៥- ឯកឧត្តម ឆាយ សុវណ្ណា ៤០០ ០០០រៀល ៦- លោក ងួន សំណាង ១ ០០០ ០០០រៀ
៧- លោក ហេង វីរ៉ា ៤០០ ០០០រៀល
៨-ឯកឧត្តម ជា ពិសិដ្ឋ ៤០០ ០០០ រៀល ថវិកាសរុប ៧ ៨០០ ០០០រៀល ៕ សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner