ខេត្តមណ្ឌលគិរីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តមណ្ឌលគិរីបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ គឺជាប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំងនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្នុងនោះដែរ រដ្ឋបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ ខេត្តមណ្ឌលគិរីត្រូវគេមើលឃើញថា ទើបនឹងការឆ្លងជំងឺកូវីដ-១៩ច្រើន នៅរយៈពេល២ថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដោយនៅថ្ងៃទី១៣មិថុនាមានអ្នកឆ្លងថ្មី១១នាក់ និងនៅថ្ងៃទី១៤មានអ្នកឆ្លងថ្មី១០នាក់។ ប៉ុន្តែចាប់ពីថ្ងៃទី១១មិថុនាមក ខេត្តមណ្ឌលគិរីមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២នាក់ហើយ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner