នគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ លួចមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ នៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា បានចាប់ខ្លួនជនជាប់ចោទឈ្មោះ ចក់ វិចិត្រ នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវ បេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលេខ ៨៦៦ ចុះថ្ងៃទី ២៤-១០-២០១៩ ចេញដោយលោក ហន សុខេមរិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលា ដំបូងរាជធានីភ្នំពេញ ពីបទ ៖ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ បេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៤-០៤-២០១៩ រួចបញ្ជូនឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត។

  ជនជាប់ចោទឈ្មោះ ចក់ វិចិត្រ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ដោយជនជាប់ចោទរូបនេះក៏មានប្រើប្រាស់គ្រឿងញៀនផងដែរ  ។ 

  បច្ចុប្បន្ននេះ  ជនសង្ស័យខាងលេី  ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃុំខ្លួនបណ្ដោះអាសន្ន  ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ  ចាត់ការតាមនីតិវិធី  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner