បុរស​ខ្លាំង​ហ្វីលីពីនប្រកាស​មិន​សហការ​ជាមួយ​តុលាការ​ ICC ស៊ើប​រឿង​សង្គ្រាម​គ្រឿងញៀន​ ​ស្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​

​CNA: ប្រធានាធិបតី​ហ្វីលីពីន​ ​លោក​ រ៉ូឌ្រីហ្គោ ឌូតឺតេ ​នឹង​មិន​សហការ​ជាមួយ​ដំណើរ​ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (​I​CC)​ ​ចំពោះ​សង្គ្រាម​សង្គ្រាម​ថ្នាំញៀន​ស្លាប់​មនុស្ស​នៅ​ហ្វី​លី​ពី​ន​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​លោក​ ​និយាយ​ ​នា​ថ្ងៃ​ទី​១​៥​ ​មិថុនា​ ​២​០​២​១​នេះ​ ​ដោយ​ថែមទាំង​បញ្ជាក់​ថា​ ​ការស៊ើបអង្កេត​របស់​តុលាការ​ ​I​CC ​នេះ​គឺជា​ ​«​កំហុស​ស្រប​ច្បាប់​»​។​

​ប្រធាន​រដ្ឋអាជ្ញា​របស់​តុលាការ​​ I​CC ឈ្មោះថា ​Fat​ou ​Ben​so​u​d​a​ ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ ​បាន​ស្នើ​ដល់​ចៅក្រម​នៅ​តុលាការ​ដែល​កាត់ក្តី​តែ​រឿង​បទឧក្រិដ្ឋ​ពិភពលោក​មួយ​នេះ​ ​ស៊ើប​អង្កេត​លើ​ករណី​ដែល​នគរបាល​ហ្វីលីពីន​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​ ​នៅ​ក្រៅច្បាប់​ ​ចន្លោះ​ពី​ឆ្នាំ​២​០​១​៦​ ​និង​ឆ្នាំ​២​០​១​៩​។​ ​គួររម្លឹកថា លោក​ឌូតឺតេ​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ​២​០​១​៦​ ​ដោយ​ក្នុង​ពេល​ធ្វើ​យុទ្ធនា​ការឃោសនាបោះឆ្នោត​ ​លោក​ថា​នឹង​បោស​ស​ម្អា​ត​បញ្ហា​គ្រឿងញៀន​ក្នុង​ប្រទេស​ឲ្យអស់​ហើយ​បាន​បញ្ជា​ដោយ​បើកចំហ​រ​ឲ្យ​នគរបាល​បាញ់សម្លាប់​ជន​សង្ស័យ​គ្រឿងញៀន​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​ ​ឈ្មោះ​ ​Harry​ Roqu​e​ ​បាន​និយាយ​ថា​ ​«​លោក​ប្រធានាធិបតី​នឹង​មិន​សហការ​ជាដាច់ខាត​ ​រហូត​ទាល់តែ​ចុង​អាណត្តិ​របស់​លោក​ ​នៅ​ថ្ងៃ​ទី​៣​០​ ​មិថុនា​ ​២​០​២​២​»​ ​ដោយ​បញ្ជាក់​ដដែល​ៗ​ទៀត​ថា​ ​តុលាការ​ ​I​CC ​គ្មាន​យុត្តាធិការ​ក្នុង​ប្រទេស​ហ្វីលីពីន​ទេ​ ​ព្រោះ​ខ្លួន​បាន​ដកខ្លួន​ចេញពី​តុលាការ​នេះ​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner