កសិកម្មបញ្ឈរ “vertical farming” ប្រើប្រាស់ផ្ទៃដីត្រឹមតែ ១.៤ម៉ែត្រការ៉េប៉ុណ្ណោះ តែអាចផលិតបានរុក្ខជាតិ ៥០០ដើមក្នុងមួយខែ

អត្ថបទដោយ៖
AMS OneMinute

កសិកម្មបញ្ឈរ “vertical farming” ប្រើប្រាស់ផ្ទៃដីត្រឹមតែ ១.៤ម៉ែត្រការ៉េប៉ុណ្ណោះ តែអាចផលិតបានរុក្ខជាតិ ៥០០ដើមក្នុងមួយខែ ដែលនេះអាចជំនួសឱ្យផ្ទៃដីស្រែទំហំ ១៨៥.៨០ ម៉ែត្រការ៉េឯណោះ។ ប្រភេទកសិកម្មនេះកំពុងពេញនិយមជាពិសេសនៅតាមមន្ទីរពេទ្យ និងមជ្ឈមណ្ឌលសំរាប់មនុស្សចាស់ជរា។

អ្នកដាំគ្រាន់តែបញ្ចូលគ្រាប់រុក្ខជាតិទៅក្នុងផើង ហើយតាមដានការលូតលាស់តាមរយៈកម្មវិធីទូរសព្ទ។ លើសពីនេះ ឧបករណ៍ចាប់សញ្ញា ការប្រើប្រាស់អំពូល LED ការស្រោចទឹក និងកាមេរ៉ាបំពាក់ក្នុងកសិដ្ឋាន នឹងជួយឱ្យរុក្ខជាតិលូតលាស់បានល្អ និងផ្តល់ភាពងាយស្រួលដល់អ្នកដាំក្នុងការមើលថែ។

កសិកម្មបញ្ឈរជួយកាត់បន្ថយបញ្ហាអសន្តិសុខស្បៀង និងផលប៉ះពាល់ដល់បរិស្ថាន។

ប្រភព៖ attn

ads banner