ភាពអត់ឃ្លាន គួរឱ្យខ្លាចជាងមេរោគកូវីដ១៩ ទៅទៀត 🇮🇳🦠

អត្ថបទដោយ៖
AMS OneMinute

ប្រជាជនឥណ្ឌាកំពុងតម្រង់ជួររង់ចាំទទួលស្បៀង នៅមជ្ឈមណ្ឌលចែកចាយស្បៀងអាហារដោយឥតគិតថ្លៃ ក្នុងទីក្រុងញូវដេលី។ យើងឃើញថា ស្ទើរតែគ្មានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់នៃការការពារការឆ្លងជំងឺកូវីដ១៩ ទាល់តែសោះ នៅក្នុងព្រឹត្តិការណ៍នេះ។ ស្ត្រីម្នាក់ក្នុងចំណោមប្រជាជនឥណ្ឌាជាច្រើនរយនាក់ បានប្រាប់សារព័ត៌មាន Sputnik ថា “ភាពអត់ឃ្លាន គឺគួរឱ្យខ្លាចជាងមេរោគរាតត្បាតកូវីដ១៩ ទៅទៀត។”

មជ្ឈមណ្ឌលបែបនេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលឥណ្ឌាជាពិសេសសម្រាប់ប្រជាជនដែលបាត់បង់ប្រាក់ចំណូលដោយសារជំងឺរាតត្បាតកូវីដ១៩ និងអ្នកដែលកំពុងស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រ។

កម្ពុជា មានមោទនភាពដែលមានមេដឹកនាំប្រកបដោយគតិបណ្ឌិត មានចំណាត់ការដោះស្រាយបានទាន់ពេលវេលា ទោះក្នុងស្ថានភាពណាក៏ដោយ។

យើងជឿជាក់លើកម្ពុជា 🇰🇭

🎥 Sputnik

ads banner