សាកលវិទ្យាល័យជាតិគ្រប់គ្រង របស់កម្ពុជាជាប់ចំណាត់ឆ្នើម លើពិភពលោក (Video Inside)

សាកលវិទ្យាល័យជាតិគ្រប់គ្រងរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់ក្នុងលំដាប់សកលវិទ្យាល័យឆ្នើមទាំង៥០ ក្នុងពិភពលោកប្រចាំឆ្នាំ២០២១។ ក្រសួងអប់រំ នៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា គណៈកម្មការសម្ព័ន្ធ សកលវិទ្យាល័យពិភពលោកដែលជាអ្នករៀបចំការវាយតម្លៃប្រចាំឆ្នាំនៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិត ពិភពលោក The World’s Universities Ranking with Real Impact 2021 បានប្រកាសផ្តល់ចំណាត់ថា្នក់សាកល វិទ្យាល័យជាតិគ្រប់គ្រងរបស់ប្រទេសកម្ពុជាចូលក្នុងលំដាប់៥០ Top 50 University Ranking លើកម្មវិធីសិក្សា ៣ ប្រភេទដែលសម្រេចបាននូវនវានុវត្តឆ្នើម។

ការវាយតម្លៃនេះគឺ ទី១ គឺទៅលើកម្មវិធីសិក្សាសហគ្រិនភាព Entrepreneurial Spirit ដែលសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាប់ចំណាត់ថ្នាក់ទី២៦ក្នុងចំណោម៥០, ទី២ លើកម្មវិធីសិក្សាបណ្តុះតម្លៃសីលធម៌សង្គម Ethical Value ដែលជាប់ចំណាត់ថ្នាក់ទី៣៧ និងលើកម្មវិធីគ្រប់គ្រង ក្នុងពេលមានវិបត្តិ Crisis Management ដែលសាកលវិទ្យាល័យជាតិគ្រប់គ្រង បានជាប់ចំណាត់ថ្នាក់ទី៣៣ ក្នុងចំណោមសកលវិទ្យាល័យល្បីៗលើពិភពលោក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner