ហាងកាហ្វេស៊ីក្លូ ទួលទំពូង មានអ្នកឆ្លងកូវីដ១៩ចេញចូល (Video Inside)

អ្នកដែលដែលធ្លាប់បានទៅហាងកាហ្វេស៊ីក្លូ ទួលទំពូង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាងកាហ្វេស៊ីក្លូ សាខាទួលទំពូង មានទីតាំងស្ថិតនៅផ្លូវលេខ១៥៥កែង២៣៦ ក្នុងសង្កាត់ទួលទំពូង នៃខណ្ឌ បឹងកេងកង។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថ្ងៃនេះថា មានអ្នកជំងឺកូវីដ-១៩ បាន ទៅអង្គុយញ៉ាំកាហ្វេនៅហាងកាហ្វេស៊ីក្លូ សាខាទួលទំពូងនោះ កាលពីថ្ងៃទី៩មិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង២ រសៀលថ្ងៃទី១០មិថុនាឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner