អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ច្រាំងទន្លេ ស្រុកស្រីសន្ធរ និងស្រុកកងមាស

កំពង់ចាម : ឯកឧត្តម  អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម  អមដំណើរដោយ អភិបាលរងខេត្ត មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១  បានអញ្ជើញចុះពិនិត្យ លក្ខណៈបច្ចេកទេសនៃការសាងសង់ច្រាំងទន្លេ នៅតំបន់កោះតូច ប្រវែង២.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំឬស្សីស្រុក និងឃុំកោះអណ្តែត នៃស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាស  ដេីម្បីត្រៀមលក្ខណ:ការពារច្រាំងទន្លេកុំឲ្យបាក់ស្រុតខណ:រដូវវទឹកឡើងខិតជិតចូលមកដល់នោះ។ 

នៅក្នុងដំណើរអញ្ជើញចុះពិនិត្យការ សាងសង់ច្រាំងទន្លេនេះ ឯកឧត្ដម អ៊ុន  ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឲ្យក្រុមហ៊ុនទទួលការត្រូវពន្លឿនការងារ សាងសង់ព្រោះរដូវទឹកឡើងជិតឈាន ចូលមកដល់នាពេលខាងមុខនេះហេីយ។  ជាមួយគ្នានោះក្រុមហ៊ុនត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងការបូមដីកោះដុះថ្មី និងដីខ្សាច់តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូចចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ជៀសការបាក់ស្រុតច្រាំងទន្លេ ដែលនាំឱ្យរងផលប៉ះពាល់ដល់លំនៅដ្ឋាន និងចម្ការដំណាំរបស់ប្រជាពលរដ្ឋយើង។

បេីតាមការបញ្ជាក់ពីអ្នកបច្ចេកទេស របស់ក្រុមហ៊ុន រីវើសាយឌីវេឡុបម៉ិន ឯ.ក បាន ឲ្យដឹងថា ចំពោះគម្រោងការសាងសង់ ច្រាំងទន្លេនេះ ក្រុមការងារបច្ចេកទេស បានរៀបចំបាវខ្សាច់(Geo-textile) ដើម្បីទប់ច្រាំងទន្លេ ប្រវែង២០០០ ម៉ែត្រ ដោយបានបូមខ្សាច់ធ្វើបាតចាប់ពីដើមខែមេសា ក្នុងជំហានទីមួយ ឲ្យបានកំពស់ ០៤ម៉ែត្រ និងចាប់រៀបចំបាវខ្សាច់ ហើយបន្តក្នុងជំហានទីពីរឲ្យបាន៨,៥ ម៉ែត្រ ស្មើនឹង៥០% នៃកំពស់ច្រាំងទន្លេ រួចត្រូវបន្តធ្វើជំហានទី៣ ទៀត រហូតដល់កំពស់ ១២ ម៉ែត្រ បញ្ចប់គម្រោង ដែលស្មើនឹង៧៥% នៃកំពស់ច្រាំងទន្លេ។ ក្នុងនោះក្រុមហ៊ុនបានប្រើប្រាស់ទន្និន័យមូលដ្ឋានអំពីកំពស់ទឹកទន្លេ ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងទិន្នន័យ ផែនទីបាតទន្លេ ពីវេបសាយ របស់គណៈកម្មាធិការទន្លេមេគង្គផងដែរ  ៕ (អត្ថបទ និងរូបភាព ចៅវង្ស)

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner