អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៧លាន៤០ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៣ម៉ឺននាក់ និងជាសះស្បើយ១៦១លាន៨៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៧លាន៤០ម៉ឺន៨ពាន់៦១៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៣ម៉ឺន៨ពាន់៣៧៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦១លាន៨៣ម៉ឺន៧ពាន់៩១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៥ម៉ឺន២ពាន់១៨៥នាក់ ស្លាប់ចំនួន៦១ម៉ឺន៥ពាន់៧១៧នាក់ និងជាសះស្បើយចំនួន២៨លាន៥៧ម៉ឺន៨ពាន់៧០១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៦៣ម៉ឺន២ពាន់២៦១នាក់ ស្លាប់៣៧ម៉ឺន៩ពាន់៦០១នាក់ និងជាសះស្បើយ២៨លាន៣៨ម៉ឺន៦៣៤នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៥៤ម៉ឺន៣ពាន់៨៥៣នាក់ ស្លាប់ចំនួន៤៩ម៉ឺន១ពាន់១៦៤នាក់ និងជាសះស្បើយ១៥លាន៩៤ម៉ឺន៤ពាន់៦៤៦នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner