សហព័ន្ធខ្មែរកីឡាហែលទឹកបង្ហាញសមាសភាពអត្តពលិក២រូប ត្រៀមចូលរួមកីឡាអូឡាំពិក នៅទីក្រុងតូក្យ

សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ចេញឈ្មោះអត្តពលិក២រូប ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនជាផ្លូវការហើយ ។
លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថាការចូលរួមកីឡាអូឡាំពិកនេះ កម្ពុជាបានចូលរួមដោយការអនុគ្រោះ(Wild Card) ។

ការចូលរួមប្រកួតដោយការអនុគ្រោះបែបនេះសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)អនុញ្ញាតិឲ្យលេងតែមួយវិញ្ញាសាប៉ុណ្ណោះគឺវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរី ។ប្រសិនបើកម្ពុជាបានចូលរួមដោយធ្វើការប្រកួតជម្រុះនោះនឹងអាចលេងបានច្រើនវិញ្ញាសាតែសម្រាប់ការចូលរួមដោយការអនុគ្រោះបែបនេះគេអនុញ្ញាតិឲ្យលេងតែវិញ្ញាសាហែល៥០ម៉ែត្ររបៀបសេរីប៉ុណ្ណោះ ។


សម្រាប់កម្ពុជាសហព័ន្ធបានត្រូវបានគេអនុញ្ញាតិឲ្យកីឡាករមួយរូបកីឡាការិនីមួយរូបនិងគ្រូបង្វឹកមួយរូបចូលរួម ។ បន្ទាប់ពីការធ្វើតេស្តលើសមត្ថភាពទាំងកីឡាករ និង កីឡាការិនីជាច្រើនលើកច្រើនសារមកនោះសហព័ន្ធសម្រេចបញ្ជូនកីឡាករហែម ប៉ុច និង កីឡាការិនី ម៉ីលី មុយនីក ចូលរួម ។


កីឡាករហែម ប៉ុច និងកីឡាការិនី ម៉ីលី មុយនីក មកពីអាមេរិកព្រោះគាត់ជាកូនកាត់ខ្មែរអាមេរិក ដែលសហព័ន្ធបានធ្វើតេស្តលើសមត្ថភាពតាមអនឡាញគឺគាត់ពិតជាកីឡាការិនី មួយរូបដែលមានជំនាញហែល៥០ម៉ែត្ររបៀបសេរីតែម្ដង ។ រីឯកីឡាករ ហែម ប៉ុច ក៏មានជំនាញហែលលើវិញ្ញាសា៥០ម៉ែត្ររបៀបសេរីដែរ ។ការធ្វើតេស្តជាច្រើនលើកមកនោះកីឡាកររូបនេះ ស្ថិតក្នុងចំណាត់ថ្នាក់លើគេរហូត មិនតែប៉ុណ្ណោះកីឡាកររូបនេះមានចិត្តអំណត់ក្នុងការហ្វឹកហាត់ណាស់ទោះបីក្នុងស្ថានភាពដែលជម្ងឺកូវីដ ១៩កំពុងតែរាតត្បាតក៏ពិតមែនក៏គេមិនដែលបោះបង់ចោលការហ្វឹកហាត់ដែរ ។
ចំពោះគ្រូបង្វឹកដែលនឹងត្រូវដឹកនាំទៅចូលរួមប្រកួតកីឡាអូឡាំពិកនោះគឺអតីតកីឡាករជម្រើសជាតិកម្ពុជាដែលធ្លាប់បានចូលរួម ប្រកួតកីឡាអូឡាំពិកនោះជាអ្នកដឹកនាំទៅ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner