​វៀតណាម​ឡើង​បន្ត​ក្នុង​ជុំ​ទី​៣​ ​ជម្រុះ​World​ ​Cup​ ​លើកដំបូង​ក្នុង​ប្រ​វត្ថិ​សាស្ត្រ​

ក្នុង​តំបន់​អា​ស៊ាន​ ​មានតែ​ប្រទេស​វៀ​ត​ណាមួយ​គត់​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​ក្នុង​ជុំ​បន្ទាប់​ ​ជម្រុះ​ ​World​ ​Cup​ 2022 Q​a​tar​ ​ជា​ការ​បន្ត​ឡើង​ក្នុង​ជុំ​នេះ​ ​លើកដំបូង​ក្នុង​ប្រ​វត្ថិ​សាស្ត្រ​វៀតណាម​។​

​ប្រកួត​ជម្រុះ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​កា​តា​ជុំ​ទី​២​ ​បាន​បញ្ចប់​ហើយ​ ​កាលពី​យប់​ថ្ងៃ​ទី​១​៥​ ​មិថុនា​ ​ម្សិលមិញ​ ​ក្នុង​នោះ​ ​រក​ឃើញ​ក្រុម​ឡើង​ទៅកាន់​ជុំ​ទី​៣​ ​រួចរាល់​ហើយ​ដែរ​។​ ​សម្រាប់​តំបន់​អា​ស៊ាន​ ​វៀតណាម​ ​គឺជា​ប្រទេស​មួយ​គត់​បាន​ឡើង​ទៅ​ដែរ​។​

​សម្រាប់​នៅ​អាស៊ី​ ​ប្រទេស​ដែល​បាន​ចំណាត់ថ្នាក់​លេខ​១​នៅ​តាម​ពូល​ដែល​បាន​ឡើង​គឺ​មាន​ ​ស៊ី​រី​, ​អូ​ស្រ្តា​លី​, ​អ៊ី​រ៉​ង់, ​អា​រ៉ាប់​ប៊ី​សា​អូ​ឌីត​, ​កា​តា​, ​ជប៉ុន​, U​A​E​ (​អា​រ៉ាប់​រួម​) ​និង​ ​កូរ៉េ​ខាងត្បូង​។​ ​ចំណែក​ក្រុម​លេខ​២​ល្អ​ដែល​បាន​ឡើង​ទៅ​ជុំ​ទី​៣​ដែរ​នោះ​មាន​ ​ចិន​, ​អូ​ម៉ង់, ​អ៊ី​រ៉ា​ក់, ​វៀតណាម​ ​និង​ លេ​បា​ណុ​ន​។​

​វៀតណាម​បាន​ឆ្លងកាត់​ការ​ប្រកួត​៨​លើក​ ​ចាញ់​តែមួយ​លើក​ប៉ុណ្ណោះ​ក្នុង​ពូល​ ​G​ ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner