ការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍(វីដេអូ)

អត្ថបទដោយ៖
reachea

ក្រសួងធនធានទឹក បានដាស់តឿនប្រជាពលរដ្ឋប្រុងប្រយ័ត្នបាតុភូតThunderstorm ដែលរួមមានផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះទន្ទឹមនឹងកម្ពុជាបន្តរងឥទ្ធិពលខ្យល់មូសុងនីរតីក្នុងកម្រិតពីមធ្យម ទៅបង្គួរ។ យោងតាមការព្យាករណ៍ រវាងពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ២២ ខែមិថុនា បណ្ដាខេត្តនៅតំបន់វាល ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្ហូរ ទន្ទឹមនឹងបាតុភូតThunderstorm នឹងអាចកើតមាន  ចំណែកបណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ  ពិសេស នៅភាគឦសាន ភាគខាងជើងនៃជួរភ្នំដងរែក ដែលបាតុភូតThunderstorm ក៏នឹងអាចកើតមានផងដែរ ។

ដោយឡែក តំបន់មាត់សមុទ្រនោះវិញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនោះ នៅក្នុងតំបន់ មាត់សមុទ្រន៉ ក៏អាចមានខ្យល់ ភ្លៀង ផ្គរ រន្ទះ គួបផ្សំ និងរលកសមុទ្រមធ្យមផងដែរ៕

ads banner