ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យបច្ចុប្បន្ន អញ្ជើញសួរសុខទុក្ខ ថ្នាក់ដឹកនាំនិងជាអភិបាលជំនាន់ទី១នៃខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យបច្ចុប្បន្ន ដែលដឹកនាំដោយឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តជំនាន់ទី១១ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត កាលពីរសៀលថ្ងៃទី១៥ខែមិថុនា២០២១ បានអញ្ជើញសួរសុខទុក្ខដ៏ស្និតស្នាល សាមញ្ញជាមួយ លោក អ៊ិត លឿ អតីតថ្នាក់ដឹកនាំឬជាអភិបាលខេត្តឬប្រធានគណៈកម្មាធិការប្រជាជនខេត្តបន្ទាយមានជ័យ (៧មករា ១៩៨៨-៩១) និងជាអតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រធានអភិវឌ្ឍន៍ជនបទភូមិភាគពាយ័ព្យនិងលោកស្រីលឹម សុថាវី ជាភរិយានៅគេហដ្ឋានក្បែរកាដ្ឋានវាយថ្មភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។

ជាការឆ្លើយតប លោកអ៊ិត លឿ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងប្រតិភូដែលឆ្លៀតពេលដ៏មមាញឹកពីការងារប្រចាំថ្ងៃ ពិសេសការទ្រោលសភាពការណ៍ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ការដោះស្រាយជីវភាពពលរដ្ឋនិងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ភូមិឃុំមនាសុវត្ថិភាព ហើយបញ្ជូនប្រតិភូនានានិងលើកនេះ ទៅសួរសុខទុក្ខលោកនិងភរិយា ។

លោកអ៊ិត លឿ សព្វថ្ងៃមានអាយុ៧២ឆ្នាំ តែក៏ទ្រុឌទ្រោមណាស់ហើយដែរ ។ចំណែកភរិយា គឺលោកស្រីលឹម សុថាវី មានអាយុទើបតែ៦៥ឆ្នាំ ប៉ុន្តែមានជម្ងឺប្រចាំកាយមានទឹកនោមផ្អែម ដំបៅជើង ខូចក្រលៀន ។ ប្តីប្រពន្ធមានកំណើតជាខ្មែរកាត់សៀមភាគឦសាន ហើយស្រុកកំណើតនៅនឹងឃុំអូរប្រាសាទនេះ បានសាងគ្រួសារក្នុងវ័យចំណាស់ដែរហើយៗមិនមានកូនបន្តពូជឡើយ ។

នាឱកាសនោះប្រតិភូក៏បានផ្តល់អំណោយរួមមាន ១.អង្ករផ្កាម្លិៈ ៥០គក្រ ២.ត្រីខកំប៉ុង ៣យួរ ៣.ទឹកសុទ្ធវីតាល់ ៥កេះ ៤.ទឹកស៊ីអ៊ីវ ៣យួរ ៥.ទឹកត្រី ៣យួរ ៦.មី. ៤កេះ ៧.ថវិកា ១.០០០.០០០រៀល និងបន្ថែមថវិកាផ្ទាល់ខ្លួនរបស់លោកអភិបាលចំនួន៥០០ដុល្លាសរអា និងថវិការដ្ឋបាលស្រុកមង្គលបូរីចំនួន ៥០ម៉ឺនរៀល ៕ ដោយ៖ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner