វៀតណាម​បង្កើន​ពន្ធ​នាំចូល​ស្ករសពី​​ថៃ​ ក្រោយនាំចូលកើនដល់ ១.៣លានតោន

ប្រទេស​វៀតណាម​បាន​បង្កើន​ពន្ធ​លើ​ស្ករស​ ​នាំចូល​ពី​ប្រទេស​ថៃ​ ​៤​៧​.​៦​៤​ភាគរយ​ ​រយៈពេល​៥​ឆ្នាំ​ ​ដើម្បី​ជំនួស​ពន្ធ​បណ្តោះអាសន្ន​ ​ដែល​បាន​ដា​ក​ចេញ​កាលពី​ខែកុម្ភៈ​ ​នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀតណាម​ ​ប្រកាសនា​ថ្ងៃពុធ​ទី​១​៦​ ​មិថុនា​ ​២​០​២​១​នេះ​។​

​ការ​សម្រេច​ចិត្ត​នេះ​បាន​កើតមានឡើង​ ​ក្រោយពេល​ក្រសួង​បាន​បញ្ចប់​ការស៊ើបអង្កេត​លើ​ពន្ធ​នេះ​ ​ចាប់ផ្តើម​កាលពី​ខែកញ្ញា​ ​ដោយ​យោង​លើផលិតកម្ម​ស្ករស​ក្នុង​ប្រទេស​ខ្លួន​។​ ​ការស្រាវជ្រាវ​បង្ហាញ​ថា​ ​ការនាំចូល​ស្ករស​ពី​ថៃ​កើន​ឡើងជា​ង​៣​៣​០​ភាគរយ​ ​ពោល​គឺ​មាន​១​.​៣​លាន​តោន​ ​កាលពី​ឆ្នាំ​២​០​២​០​ ​ហើយ​ការនាំចូល​នេះ​ធ្វើឲ្យ​រំខាន​ដល់​ឧស្សាហកម្ម​ផ​លិ​តស្ករ​ស​ក្នុងស្រុក​ ​នេះ​បើ​តាម​ក្រសួង​ដ​ដែ​ល។

​វៀតណាម​បាន​ដក​ពន្ធ​នាំចូល​ស្ករស​ពី​បណ្តា​ប្រទេស​ក្នុង​ប្លុក​អា​ស៊ាន​ដូចគ្នា​ ​កាលពី​ឆ្នាំ​២​០​២​០​ ​ដោយ​យោង​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អា​ស៊ាន​លើ​ទំនិញ​។​ ​ប៉ុន្តែ​ក្នុង​ពេល​អនាគត​ ​វៀតណាម​នឹង​បន្ត​ធ្វើការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ ​ពិនិត្យ​ពី​ផល​ប៉ះពាល់​ពី​ការ​រួច​ពន្ធ​នេះ​ ​នេះ​បើ​តាម​ន​ក្រសួង​វៀតណាម​ដដែល​៕​ ​ប្រភព​ពី​ CN​A​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner