ព្រឹត្តិការណ៍ប្រចំាថ្ងៃ ១៦-មិថុនា-២០២១

មាតិកាព័ត៌មាន

BH1  សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ ឆ្លងខ្លឹមសារ សារាចរណែនាំ ស្តីពី ការរៀបចំ ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត ៕ …អានផ្ទាល់…

V1    លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ជាក់ថា មរណភាព ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ គឺជាបាត់បង់ នូវរមត៌កមនុស្សរស់ ដ៏មានតម្លៃបំផុត នៃរបាំព្រះរាជទ្រព្យខ្មែរ​៕ …ឃ្លីប…

BT1  ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសៀវភៅកំណាព្យ ពីឯកឧត្តម ខៀវ ណាវី និងប្រជុំគណៈកម្មការរៀបចំបោះពុម្ពសៀវភៅ ៕ …ឃ្លីប…

V5    រាជរដ្ឋាភិបាល ជំរុញលើកទឹកចិត្ត ឲ្យមានការវិនិយោគ ដាំឈើគ្រប់រូបភាព ទាំងការដាំបែបលក្ខណៈគ្រួសារ និងការដាំ ដោយវិស័យឯកជន ៕ …ឃ្លីប…

C1    ឯកឧត្តម ព្រុំ សុខា ថ្លែងថា កំណែទម្រង់ រដ្ឋបាលសាធារណៈ គឺសំដៅ ដល់ការកសាងរដ្ឋបាលសាធារណៈឲ្យកាន់តែមានភាពឆ្លើយតប និងប្រសិទ្ធភាព ៕ …ឃ្លីប…

V2    ឯកឧត្តម ឈិន កេតនា នាំយកអំណោយសប្បុរសធម៌ ផ្ដល់ជូនដល់បងប្អូនកម្មករ កម្មាការិនី ថែសួនច្បារ ក្នុងរាជធានីភ្នំពេញ ក្នុងឱកាស ដ៏វិសេសវិសាលថ្លៃថ្លា នៃព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជាមាតាជាតិខ្មែរ ៕ …ឃ្លីប…

LD5  ក្រសួងធនធានទឹក កម្ពុជាចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែមិថុនា ទទួលរងឥទ្ធិពលខ្យល់មូសុងនិរតី អាចនឹងធ្វើឲ្យមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ អាចនឹងមានខ្យល់ ផ្គរ រន្ទះ គួបផ្សំនឹងរលកសមុទ្រមធ្យម ៕ …ឃ្លីប…

BH3  តំលៃមធ្យមប្រេងឥន្ធនះ លើទីផ្សារអន្ដរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ គឺ៤០៦០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា ៣៧១០ រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត ។ ប៉ុន្ដែដើម្បីជួយសំរួល ដល់ជីវភាពប្រជាជន និងមានការចូលរួមចំនែក ពីក្រុមហ៊ុនប្រេងឥន្ធនះ នៅកម្ពុជាផងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃប្រេងឥន្ធនះ ចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ ។ ដូចនេះ តម្លៃប្រេង ដែលត្រូវលក់រាយ ទូទាំងប្រទេស ពីថ្ងៃទី១៦ដល់ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២១ គឺប្រេងសាំង ៣៩០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៣៥៥០រៀល ក្នុងមួយលីត្រ ៕ …អានចប់…

V4    អភិបាលខេត្តកំពង់ចាម ពិនិត្យការសាងសង់ច្រាំងទន្លេ ប្រវែង២ពាន់ម៉ែត្រ នៅតំបន់កោះតូច ដើម្បីត្រៀមបង្កាហានិភ័យ នារដូវទឹកឡើង ៕ …ឃ្លីប…

B5    អភិបាលខេត្តព្រៃវែង ចុះសួរសុខទុក្ខដល់ក្រុម ទាហានឈុត ស នៅមន្ទីពេទ្យបង្អែក ស្រុកបាភ្នំ និងស្រុកមេសាង ៕ …ឃ្លីប…

B6    ប្រជាកសិករ សម្រុកធ្វើការ បង្កបង្កើនផលស្រូវ រដូវវស្សា នៅខេត្តកំពត សម្រេចបាន ៥៧ភាគរយ ៕ …ឃ្លីប…

វគ្គទី២ ព័ត៌មានសេដ្ឋកិច្ច

១      គិតត្រឹមខែមេសា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងបារាំង សម្រេចបានទឹកប្រាក់១៥៧លានដុល្លារ ៕ …ឃ្លីប…

២     ក្នុងរយៈពេល៤ខែ ឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូល ពីការនាំចេញកង់ និងគ្រឿងបន្លាស់ ទៅកាន់ទីផ្សារអន្តរជាតិ សរុបជិត ២០០លានដុល្លារ កើនឡើង ជាង៣២ភាគរយ ៕        …ឃ្លីប…

វគ្គទី៣ ព័ត៌មានសេដ្ឋកិច្ច

១      លោក ចូ បៃដិន ត្រៀមខ្លួនរួចរាល់ ហើយសម្រាប់ជំនួបជាមួយលោក វ៉្លាឌីមៀ ពូទីន ក្រោយធ្វើដំណើរទៅដល់ទីក្រុងហ្ស៊ឺណែវ ៕ …ឃ្លីប…

២     កងកម្លាំងអាមេរិក បានបង្វែរប្រទេស អាហ្វហ្គានីស្ថាន ជាទីតាំងលក់អេតចាយ ខណៈពួកគេកំពុងចាកចេញ ដែលធ្វើអោយអាជ្ញាធរ ក្នុងតំបន់មានកំហឹង ៕ …ឃ្លីប…

៣     អង្គការសុខភាពពិភពលោក WHO ព្រមានថា ការចែកចាយវ៉ាក់សាំង កំពុងយឺតយ៉ាវ ជាងការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ ៕ …ឃ្លីប…

៤-ចិនគ្រោងបញ្ជូនអវកាសយានិក៣នាក់ដំបូងឡើងទៅកាន់ស្ថានីយអវកាសថ្មីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ៕ …ឃ្លីប…

វគ្គទី៤ ព័ត៌មានកីឡាជាតិ និងអន្តរជាតិ

១      កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា សរុបចំនួន ១០០នាក់ នឹងចូលរួម «ទិវាអូឡាំពិក» នាថ្ងៃទី២៣ ខែមិថុនា ខាងមុខនេះ  ៕ …ឃ្លីប…

២     សហព័ន្ធខ្មែរកីឡាហែលទឹក បង្ហាញសមាសភាព អត្តពលិក២រូប ត្រៀមចូលរួម កីឡាអូឡាំពិក នៅទីក្រុងតូក្យូ ៕ …ឃ្លីប…

៣     រិន សារ័ត្ន គ្រោងនឹងចូលរួមកម្មវិធី ប្រកួតប្រដាល់ កម្រិតអន្តរជាតិ S.O.W នៅប្រទេសឥណ្ឌា ៕ …ឃ្លីប…

៤      ក្រុមការពារតំណែងជើងឯក ព័រទុយហ្គាល់ ទទួលបាន ៣ពិន្ទុ ខណៈ  Ronaldo រកបាន២គ្រាប់   ៕ …ឃ្លីប…

៥      ខ្សែការពារ Hummels កាដូ៣ពិន្ទុឲ្យបារាំង នៅ Euro 2020  ៕ …ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner