កំណាត់ផ្លូវមួយខ្សែ ប្រវែង ជាង៤០០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះសម្របសម្រួល ឈូសឆាយពង្រីកឡើងវិញហើយ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នំាង ៖ កំណាត់ផ្លូវមួយខ្សែ ដែលមានប្រវែង ជាង ៤០០ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលកន្លងមក ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះសម្របសម្រួល ឈូសឆាយពង្រីកឡើងវិញហើយ ដោយផ្លូវមួយខ្សែនេះ ស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នំាង ។
លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធាន ក្រុមការងារចម្រុះថ្នាក់ខេត្ត ដែលបានចុះទៅសម្របសម្រួល អប់រំប្រជាពលរដ្ឋ សុំបើកផ្លូវឡើងវិញ បានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះ មានប្រវែងជាង ៤០០ម៉ែត្រពេលនេះ អាជ្ញាធរខេត្តបានសម្រប សម្រួលជាមួយប្រជាពលរដ្ឋ សុំបើក ទទឹងអោយបាន ៨ ម៉ែត្រឡើងវិញ តាមការកំណត់ផែនទីភូមិបាល ។
មុនឈានដល់ការសម្របសម្រួលបើកផ្លូវនេះ យើងបានធ្វើកិច្ចប្រជុំ ជាមួយប្រជាពលរដ្ឋ កាលពីថ្ងៃទី ២០ ខែឧសភា កន្លងទៅ ជាមួយអ្នកពាក់ព័ន្ធ ហើយក៏បានស្ម័គ្រចិត្ត រុះរើរបងថ្ម និងរបងឈើចេញ ដោយខ្លួនឯងផងដែរ ។ ដោយហេតុនេះហើយ ប្រជាពលរដ្ឋ ត្រូវតែអនុវត្តតាមកិច្ចសន្យារបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យគ្រឿងចក្រ បានឈូសឆាយពង្រីកផ្លូវ ទទឹងអោយបាន៨ម៉ែត្រ ដូចការកំណត់ ហើយនៅពេលដែលផ្លូវ កសាងរួចរាល់តម្លៃដី របស់បងប្អូនប្រជាពលរដ្ឋ នៅទីនេះ ក៏នឹងឡើងថ្លៃផងដែរ ។
ម្យ៉ាងវិញទៀត ពួកគាត់សំណូមពរ ដល់អាជ្ញាធរ សូមធ្វើឱ្យបានឲ្យស្មើៗគ្នា មិនត្រូវទុកកន្លែងខ្លះ រួមតូចនោះឡើយ ។ ជាមួយនឹងសំណូមពរ ខាងលើ លោកអភិបាលរងខេត្ត ក៏បានទទួលយក ដោយទុកឱ្យរយៈពេលមួយខែទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner