រ៉ូណាល់ដូធ្វើឲ្យក្រុមហ៊ុនកូកា ខាត៤ពាន់លានដុល្លារភ្លាមៗ គ្រាន់តែរឿងផឹកទឹកសុទ្ធ

កីឡាករលំដាប់ពិភពលោក Cristiano Ronaldo បានដកភេសជ្ជៈកូកាកូឡាចេញពីមុខរបស់គាត់ ហើយលើកទឹកសុទ្ធជំនួសវិញ អំឡុងពេលធ្វើសន្និសីទសារព័ត៌មាន Euro 2020 កាលពីថ្ងៃចន្ទ ទី១៥ មិថុនា ២០២១ ធ្វើឲ្យក្រុមហ៊ុនកូកាកូឡា ខាតទឹកប្រាក់ ៤ពាន់លានដុល្លារអាមេរិក។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះបានធ្វើសន្និសីទសារព័ត៌មាន មុនពេលការប្រកួតរវាងក្រុមជម្រើសជាតិព័រទុយហ្កាល់ និងហុងគ្រី នៅទីក្រុងប៊ូដាប៉េស្ត ដោយពេលនោះ គេឃើញរ៉ូណាល់ដូ យកដៃយកដប ភេសជ្ជៈកូកាកូឡា ចេញពីកៅអីរបស់គាត់។ ភ្លាមៗនោះ កីឡាករ ដែលមានវ័យ ៣៦ឆ្នាំខាងលើ បានលើកទឹកសុទ្ធហើយនិយាយថា «យើងគួរបរិភាគទឹកសុទ្ធជំនួសវិញល្អជាង»។

សកម្មភាពរបស់កំពូលកីឡាករដែលកំពុងលេងឲ្យក្លឹបសេះបង្កង់ Juventus បណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់តម្លៃទីផ្សាររបស់ភេសជ្ជៈកូកាកូឡា ពោលគឺភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះភ្លាមដល់ទៅ ១.៦ភាគរយ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner