ខេត្តកោះកុង មានអ្នកឆ្លងថ្មី៦២នាក់ (Video Inside)

ខេត្តកោះកុងបានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី៦២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលជាតួលេខថយ ចុះ ៩៩នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្តកោះកុងកាលពីម្សិលមិញបានរកឃើញអ្នកឆ្លងថ្មីចំនួន១៦១នាក់។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីចំនួន៦២នាក់ថ្ងៃនេះ គឺជាពលរដ្ឋដែលបានឆ្លងនៅផែស្ងួតនាងកុក និងរោងចក្រយ៉ាសាគិ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។ កាលពីម្សិលមិញអ្នកឆ្លងទាំង១៦១នាក់នោះ ក៏បានឆ្លង ពីប្រភពផែស្ងួតនាងកុក និងរោងចក្រយ៉ាសាគិដដែលនោះផងដែរ។ អ្នកឆ្លងថ្មីទាំង៦២នាក់ថ្ងៃនេះគឺជាពលរដ្ឋ រស់ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner