ខេត្តកំពត មានអ្នកឆ្លង២៤នាក់, ស្លាប់ម្នាក់ (Video Inside)

ខេត្តកំពត បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន២៤នាក់បន្ថែមទៀត ជាមួយនឹងការស្លាប់ថ្មី ម្នាក់ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ។ តួលេខឆ្លងថ្ងៃនេះ មានការថយចុះចំនួន៥នាក់បើប្រៀបធៀបនឹងម្សិលមិញ ដែល មានអ្នកឆ្លង២៩នាក់។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទាំងនោះរួមមានស្ត្រី១២នាក់ដែលជាបុគ្គលិកកាស៊ីណូ។

អ្នកឆ្លងទាំង២៤នាក់នោះ រួមមាននៅស្រុកឈូកម្នាក់, ស្រុកបន្ទាយ មាសម្នាក់, ស្រុកអង្គរជ័យ ៤នាក់, ស្រុកកំពង់ ត្រាច១២នាក់, មកពីខេត្តកណ្ដាលម្នាក់, រាជធានីភ្នំពេញម្នាក់ ខេត្តតាកែវម្នាក់ និងខេត្តកោះកុងម្នាក់ ។

ខេត្តកំពត គិតត្រឹមថ្ងៃទី១៦មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៩២៦នាក់ ក្នុងនោះបានជាសះស្បើយ ២៨០នាក់ មានអ្នកស្លាប់៧នាក់រួមទាំងអ្នកស្លាប់ចុងក្រោយជាស្ត្រីអាយុ៨១ឆ្នាំ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner